11
  • វេទិកានៃ​អង្គការ​មិនមែន​រដ្ឋាភិបាលស្តីពី​កម្ពុជា
  •   
  • Cambodian National Budget
  •   
ថវិកា​​ជាតិ​​គឺ​​ជា​​អ្វី​?

ថវិកាជាតិ​ គឺ​ជា​របាយ​ការណ៍​របស់​រដ្ឋាភិបាល​​ក្នុងការគ្រោង​ប្រមូល​ចំណូល​ និង​ចំណាយ​ ​ហើយ​អនុញ្ញាតឲ្យ​រដ្ឋាភិបាល​កំណត់​ថា​តើ​ខ្លួន​មាន​ប្រាក់​គ្រប់​​ គ្រាន់​​ឬ​ទេ​​ សម្រាប់​ការចំណាយ​។ ថវិកា​ជាតិ​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​អង្គ​នីតិប្រតិបត្តិ​​ក្នុង​ការ​ប្រមូល​ ចំណូល ​និង​ការអនុវត្ត​ចំណាយ​ ដើម្បី​សម្រេចឲ្យ​​បាន​នូវ​គោលដៅ​​របស់​ខ្លួន​ក្នុង​​ការ​​កាត់​​បន្ថយ​​ភាព ​​ក្រី​ក្រ​ និង​​ការ​​អភិវឌ្ឍ​​សេដ្ឋកិច្ច។​ ថវិកា​ គឺ​ជាឧបករណ៍​ដ៏​ស៓ខាន់​បំផុត​​មួយ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន​ និង​​មាន​ឥ​ទ្ធិពល​លើ​​ជីវិត​ប្រចាំ​ថ្ងៃ និង​អនាគត​របស់​សង្គម​ទាំងមូល។ សេចក្តី​សម្រេច​លើ​ការ​ធ្វើ​ថវិកា​មាន​ផល​ប៉ះ​ពាល់លើ​គ្រប់​សកម្មភាព​ សេដ្ឋកិច្ច​ និង​សង្គម​កិច្ច រាប់​​តាំង​​ពី​​កន្លែង​​ដែល​​យើង​​រស់​នៅ​ ​កន្លែង​ដែល​​យើង​ធ្វើ​ការ​ មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​យើង​ប្រើ​ប្រាស់ ការ​ថែ​ទាំ​សុខភាព​ និង​ការ​អប់រំដែលយើង​អាច​ទទួល​បាន​ និង​សុវត្ថិភាព ​អនាម័យ និង​សេវា​ចាំ​បាច់​នានា​ដែល​យើង​អាច​​ទទួល​។

នៅ​ប្រទេស​កម្ពុជា​ ថវិកា​ជាតិ​ត្រូវ​បាន​រៀប​ចំ​ជារៀង​រាល់​ឆ្នាំ​សម្រាប់​ការអនុវត្ត​​នៅ​​ ក្នុង​​ឆ្នាំ​​ប្រតិទិន​បន្ទាប់​ ដែល​ស្រប​ពេល​គ្នា​ជាមួយ​នឹង​ឆ្នាំ​សារពើ​ពន្ធ​។ ថវិកា​ជាតិ​ត្រូវ​បាន​រៀប​ចំ​ដោយ​រាជរដ្ឋាភិបាល និង​ចាំ​បាច់​ត្រូវ​មាន​ការអនុម័ត​ដោយ​រដ្ឋ​សភា និងព្រឹទ្ធ​សភា​មុន​ពេល​អនុវត្ត​។ ក្រោយ​ពេល​បានអនុម័ត​ដោយអង្គនីតិបញ្ញត្តិ ថវិកា​ជាតិ​ក្លាយ​ទៅ​ជាច្បាប់​។​​ គំនូសតាង​នៃ​ដំណើរ​ការ​រៀប​ចំ​ថវិកា​ជាតិ​មាន​​បង្ហាញជូន​នៅ​​ផែ្នកខាង​​ក្រោម​​ទំព័រនេះ ហើយ​សូម​យោទៅ​ ​​សៀវភៅ​​ណែនាំ​​អំពី​ថវិកា​ជាតិ​ នៅ​ក្នុង​ផ្នែក​ឯកសារ​បោះ​ពុម្ព​​នៃ​គេហទំព័រ​នេះ សម្រាប់​ការ​ពន្យល់​បញ្ជាក់​លម្អិត​បន្ថែមអំ​​ពី​ដំណើរ​ការ​ថវិកា​ជាតិ​នៅ​ ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក៏​មាន​សេចក្តី​ពន្យល់​​អំពី​និន្នាការ​ និង​សន្ទានុក្រម​នៃ​ពាក្យ​​​ដែ​ល​​ត្រូវ​បាន​ប្រើ​​ជា​រឿយ​ៗ​នៅ​ក្នុង​ការ​ ពិភាក្សា​ស្តី​ពីថវិកា​ជាតិ​ផង​ដែរ។ 

ថវិកាជាតិ​ គឺ​គ្រប់​គ្រង​ជាចម្បង​ដោយ​ច្បាប់​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ឆ្នាំ​ ២០០៨ ដែល​មាន​មាត្រា​ទី ១ ចែង​ថា​ “ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​សាធារណៈ​​នេះ មាន​គោល​ដៅ​​កំណត់​គោលការណ៍​ជា​​មូល​ដ្ឋាន​​សម្រាប់​គ្រប់​គ្រង​​ ប្រព័ន្ធ​ហិរញ្ញវត្ថុសាធារណៈ​ទាំងមូល និង​​សម្រាប់​​​រៀបចំ​ច្បាប់​ហិរញ្ញវត្ថុ​ (ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ) ជា​ពិសេស​សម្រាប់​ជំហាន​នីមួយ​ៗ​នៃ​ដ៓ណើរ​ការ​រៀប​ចំ​ អនុម័ត​ និង​អនុវត្តថវិកា ការ​ត្រួត​ពិនិត្យ​​លទ្ធផល​ថវិកា​…”។ ច្បាប់​នេះ ក៏​ត្រួស​ត្រាយ​ផ្លូវ​ផង​ដែរ​​សម្រាប់ការធ្វើឲ្យកាន់តែ​ប្រសើរឡើងបន្ថែម​ទៀត ​នូវ​តម្លា​ភាព​​ថវិកា​ជាតិ​ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​ទី ៨៤ ថា “…រាល់​ការកត់​ត្រា​​​ចំណូល និង​ចំណាយ​​របស់​​រដ្ឋបាល​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​​ត្រូវ​គោរព​ទៅ​តាម​ប្លង់​គណនេយ្យ​ និង​មាតិកា​ថវិកា​ ហើយ​រាល់​របាយ​ការណ៍​គណនេយ្យ និង​ហិរញ្ញវត្ថុ​ត្រូវ​មាន​តម្លា​ភាព និង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​”។

ថវិកាជាតិត្រូវបានបែងចែកជាក្រុម ​ និងប្រភេទ ហើយធ្វើចំណាត់ថ្នាក់ជាជំពូក គណនី និងអនុគណនី។ ដើម្បីដឹងថាអ្វីខ្លះ​គឺជាធាតុ​​របស់ជំពូក គណនី និងអនុគណនីថវិកាទាំងនេះ សូមមើលប្រកាសលេខ១៤៤៨ របស់ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ។

ថវិកាក្រុមការងារ
ការបោះពុម្ភថ្មីបំផុត
  1. ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំ ផែនការថវិកាសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ មតិយោបល់ពីក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិល លើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ - Jan 22, 2024
  2. ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ថ្មីស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ក្រុមការងារថវិកា នៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ - Dec 20, 2022
  3. សេចក្តីថ្លែងគោលជំហរ និងធាតុចូលសំខាន់ៗរបស់ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិលើការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ - Jul 26, 2022
  4. លទ្ធផលសង្ខេបនៃវេទីកាសាធារណៈថ្នាក់ជាតិ ស្តីពី "ការចូលរួមរបស់ពលរដ្ឋ ក្នុងដំណើរការនៃការកសាងផែនការថវិកា និង ការតាមដានលើការចំណាយថវិកាសាធារណៈ ក្នុងបរិបទកូវីដ ១៩" - Oct 28, 2021
  5. សេចក្តីថ្លែងគោលជំហរ និងអនុសាសន៍សំខាន់ៗរបស់អង្គការសង្គមស៊ីវិលចំពោះសេចក្តីព្រាងថវិកាឆ្នាំ២០២២ - Sep 28, 2021
  6. សេចក្តីថ្លែងគោលជំហរ និងអនុសាសន៍សំខាន់ៗរបស់អង្គការសង្គមស៊ីវិល - Nov 20, 2020
  7. អង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកា ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា - Aug 21, 2020
  8. អង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកា ឆ្នាំ២០១៧​ នៅប្រទេសកម្ពុជា - Mar 28, 2018
  9. របាយការណ៍ស្តីពី សិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលនៃអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ ២០១៥ នៅប្រទេសកម្ពុជា - Nov 17, 2015
  10. IBP (2012), "Completed questionnaire for the 2012 Open Budget Survey for Cambodia". - Dec 10, 2014
  11. NGO Forum (2013), "Budget Transparency Brief for Cambodia 2012 - Jan 07, 2013
  12. IBP (2012), "Open Budgets - Transform Lives", Full report on the Open Budget Survey 2012. - Dec 04, 2012
  13. NGO Forum (2012), "Budget Transparency Brief for Cambodia 2010 updated June 2012" - May 08, 2012
  14. NGO Forum (2010), "Budget Transparency Brief for Cambodia 2010" - Dec 15, 2010
  15. NGO Forum (2010), "Analysis of the 2010 Budget Law" - Dec 08, 2010
  16. IBP (2010), "Open Budgets - Transform Lives", Full report on the Open Budget Survey 2010. - Dec 07, 2010
  17. NGO Forum - Oct 01, 2009
  18. IBP (2009), "Open Budgets - Transform Lives", Full report on the Open Budget Survey 2008. - Dec 09, 2008
ប្រព័ន្ធផ្សព្វផ្សាយសង្គម
អ្នកផ្តល់ជំនួយ
ចំនួនអ្នកទស្សនា
សរុបអ្នកទស្សនា
: 00291109
ថ្ងៃនេះ
: 15
សប្តាហ៍នេះ
: 510
ខែនេះ
: 3619